Saturday, June 14, 2014

LG បានរំពឹងថានឹងបញ្ជូនទូរស័ព្ទ យ៉ាងហោចណាស់ 15 លានគ្រឿងត្រឹមត្រីមាសនេះ

6:20 AM Posted by Unknown , , No comments
LG G3

LG បានរំពឹងថានឹងបញ្ជូនទូរស័ព្ទ យ៉ាងហោចណាស់ 15 លានគ្រឿង


មើលទៅក្រុមហ៊ុន​ LG គឺពិតជាអាចសម្រេចបាននូវការរំពឹងទុករបស់ខ្លួនបាន។​  ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់កូរ៉េត្រូវបានគេរំពឹងថានឹងចេញលក់ស្មាតហ្វូន 15-16 លានគ្រឿងនៅត្រីមាសនេះ។  នេះជាចំនួននៃការកើនឡើងមួយ រហូតដល់ 20-30% ធៀមទៅនិងត្រីមាសមុន។ កំនើននៃការលក់បានកើនឡើងខ្លាំ ដោយសារតែការ ចេញផ្សាយ នូវស្មាតហ្វូនថ្មីៗ របស់ក្រុហ៊ុន LG គឺ  G3។ G3 បានលក់បានចំនួន 100.000 គ្រឿង ក្នុងរយៈពេល ត្រឹមតែ ៥ ថ្ងៃ តែប៉ុណ្ណោះ សម្រាប់ការដាក់អោយប្រើប្រាស់ ដំបូងនៅប្រទេសកំនើតរបស់ខ្លួន​។​
ប្រភពនៃការព្យាករណ៍បាននិយាយថាក្រុមហ៊ុន LG នឹងបញ្ជូនទូរស័ព្ទ 10-12 លានគ្រឿងក្នុងអំឡុង សម័យនៃទូរស័ព្ទ G3 នេះ។

វាមិនមែនជារឿងឆ្កួតទេដែលអាជីវកម្មទូរស័ព្ទ ជាភាពជោគជ័យធំបំផុតរបស់កូរ៉េ ជាពិសេសគឺចំនួន ដ៏ច្រើននៃការលក់ទូរស័ព្ទ G2 កន្លងមកនេះ។ G3 គឺជាស្មាតហ្វូនដំបូងដែលបានបញ្ជូនជាមួយ "ការបង្ហាញ 5,5អ៊ីង ហើយនិង Resolution QHD ផងនោះ។

0 comments:

Post a Comment